អីយ៉ា! មិនធ្វើឲ្យហ្វេនខកចិត្តទេ ឱក សុគន្ធកញ្ញា ចេញបទថ្មីអបអរបុណ្យភ្ជុំបិណ្ឌ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា ដែលទោះបីជាបច្ចុប្បន្ននេះអ្នកនាងរៀបការមានស្វាមីនិងកូនប្រុសម្នាក់ហើយក៏ពិតមែន តែអ្នកនាងនៅតែមមារញឹកនិងការងារសិល្បៈខ្លាំងដដែល។

ជាក់ស្ដែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អ្នកនាងក៏មិនធ្វើឲ្យហ្វេនៗខកចិត្តដែរ ដោយកាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បញ្ចេញចម្រៀងថ្មីរបស់អ្នកនាងមួយបទមានចំណងជើងថា «ស្រណោះខែភ្លៀង» ដែលជាបទសម្រាប់អបអរបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

យ៉ាងណាមិញ តាមរយៈបទថ្មីនេះ គ្រប់គ្នាក៏ចាប់អារម្មណ៍ពីទិដ្ឋិភាពនៅស្រុកស្រែចម្ការ ធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយ មានអារម្មណ៍ថានឹកស្រុកកំណើតនៅឯស្រុកស្រែយ៉ាងខ្លាំងទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី