គូស្នេហ៍តារាមានប្រជាប្រិយភាពគូរបស់លោក Than Thanakorn និងតារាស្រីនាង Yui Chiranan បង្ហើបប្រាប់ពីជីវិតនៅពេលបច្ចុប្បន្នមានអាជីពថ្មី ដែលបានជួយដល់គ្រួសារអ្នកទាំងពីរឲកាន់តែប្រសើរក្នុងកំឡុងពេលកូវិតបែបនេះហើយ។
ដោយមុននេះទាំងគូសុទ្ធតែជាតួឯកប្រុសស្រីជើងចាស់ ដែលបច្ចុប្បន្ននេះកាងារសម្ដែងមិនសូវសម្បូរដូចមុននោះឡើយព្រោះដោយអាយុរផង និងដោយពេលវេលាផងមិនបាននៅថតបានយូរខែយូរថ្ងៃបែកពីគ្រួសារដូចមុនបាន។ ហើយទាំងគូក៏មានអាជីវកម្មហាងអាហារផងដែរតែក៏រកផលប៉ះពាល់ពីជំងឺកូវិត១៩មិនសូវកាក់កបដូចមុន ទើបនាំគ្នាគិតបន្ថែមអាជីពថ្មីដោយធ្វើជាអ្នកលក់អនឡាញ។ មិនស្មានថាការចាប់ផ្ដើមលក់អនឡាញទទួលបានការគាំទ្រពីប្រិយមិត្តនាងជាខ្លាំង ធ្វើឲរូបនាងពេលឡាយជាមួយស្វាមីមានអ្នកចូលមើលជួយទិញ ពេលនេះឡាយលក់៣ម៉ោងនាងអាចរកបានដល់ទៅ៣លានបាតហើយជាជោគជ័យមួយដែលនាងនិងក្រុមគ្រួសារសប្បាយចិត្តនឹងធ្វើបន្ដទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ