ស្អាតមើលឡើងចង់ភ្លឹក! ទៅស្គាល់តួឯកស្រីរលកថ្មី កូនពៅសំណព្វប៉ុស្តិ៍លេខ ៧ ដែលនឹងបង្ហាញមុខក្នុងរឿងល្បីឆាប់ៗនេះ មានសមត្ថភាពខ្ពស់គួរឲ្យស្ងើច

ដល់ពេលល្បីកក្រើកហើយ! នៅពេលដែលខាងទូរទស្សន៍ប៉ុស្តិ៍លេខ ៧ បាននាំយករឿង “Hong Fah” មកបង្កើតថ្មីម្តងទៀត ។ ទៀតសោតអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តួឯកប្រុស តួឯកស្រីរលកថ្មីនៅក្នុងរឿងនេះ លោក “Oat Chakrit” និងកញ្ញា “Garn Natcha” ។

រីឯរឿង “Hong Fah” ក៏ជារឿងភាគមួយដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងនៅក្នុងឆ្នាំ ២០១០ ម្ល៉ោះហើយការនាំត្រលប់មកវិញម្តងនេះ ចាត់ទុកថាជារឿងមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។

ដូច្នេះថ្ងៃនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកស្គាល់តួឯកស្រីថ្មីគឺនាង Garn Natcha ដែលជាស្រីស្អាតប្រចាំភាគខាងជើងខេត្តឈៀងម៉ៃ មានតំណែងដល់ទៅជា Thai Super Model ឆ្នាំ ២០២០ និងជាតួឯកស្រីស្លាកក្រហមកូនពៅសំណព្វរបស់ប៉ុស្តិ៍លេខ ៧ ទៀតផង ។

សម្រាប់ Garn Natcha មានឈ្មោះពិតថា Natcha Chayangkanon កើតនៅឆ្នាំ ១៩៩៧ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យឈៀងម៉ៃ ដោយទទួលបានបរិញ្ញាបត្រពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណ ហើយនាងមានមុខតំណែងជា THAI SUPERMODEL CONTEST ឆ្នាំ ២០២០ ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Thai Entertainment