Sririta ស្រស់ស្អាតហួសនិស្ស័យ ក្នុងស្ទាយផ្អែមស្រទន់ដូចព្រះនាងចេញពីក្នុងរឿងនិទាន….! មានរូបភាព

ត្រូវតែលើកតំណែងអ្នកម៉ាក់កូនមួយដែលមានសម្រស់ស្រស់ស្អាតបំផុតនៃលោកទាំងបីហើយមើលទៅ សម្រាប់តារាសម្ដែងស្រី Sririta Jensen ដែលជាប់លេខមួយរឿងភាពស្រស់ស្អាតតាំងតែពីណាពីណីមកហើយ ទោះបីជាពេលនេះក្លាយជាអ្នកម៉ាក់កូនមួយកូនខ្ចី ប៉ុន្ដែក៏មើលថែខ្លួនឯងបានល្អដដែល អាចនិយាយបានស្អាតទាំងថ្ងៃទាំងយប់

នៅពេលថ្មីៗនេះ Sririta Jensen ទើបតែនាំកូនប្រុសយ៉ាងអូន Kawin ក្នុងវ័យ 6ខែ មកថតរូបស្អាតៗទុកជាការចង់ចាំ តែអ្វីដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះគឺសម្រស់របស់អ្នកម៉ាក់បែបផ្អែមស្រទន់

ដោយម៉ាក់ៗមានសរសេរឃ្លាបញ្ជាក់ទៀតថា “ទើបតែមកពីវាលផ្កា” ធ្វើអោយអ្នកគាំទ្រ ដង្ហែរគ្នាចូលទៅ​ comment ជាបន្ដបន្ទាប់និងប្រាប់ថា ដូចព្រះនាងចេញពីរឿងនិទាន ស្អាតហួសប្រមាណ

អត្ថបទដោយ : នីត្តា