ចុម! ស្អាតប៉ុណ្ណឹងហើយ គឹម លីហ្សា នៅទៅកែសម្ភស្សមុខត្រងចំណុចនេះទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អតីតតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង គឹម លីហ្សា ដែលបច្ចុប្បន្ននេះ អ្នកនាងកំពុងតែមមារញឹកនិងមុខជំនួញរកសុីយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាង បង្ហាញពីសកម្មភាពខ្លួន បានធ្វើការវះកាត់កែសម្ភស្សនៅត្រង់ចំណុច ច្រមុះ និងចង្កា ហើយក្នុងនោះ អ្នកនាងក៏រៀបរាប់បែបនេះដែរថា៖

«បងប្អូនអ្នកស្គាល់ឆាតមកសួរច្រើន រឿងច្រមុះនិងចង្កា ចង់ដឹងថាធ្វើនៅ ពេទ្យណា សុំទោសផងខ្ញុំអត់ទាន់ចង់ប្រាប់ពេលនេះទេ ចាំអ៊ុតមើលលទ្ធ ផលទំរងច្រមុះនិងចង្កាខ្ញុំសិនទៅ ថាតើពេលនោះយ៉ាងមិចដែរ ហើយ ពេលនោះខ្ញុំនិងបង្ហាញឈ្មោះពេទ្យតែម្ដង»។

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី