មានរឿងត្រូវតាមដានទៀតហើយ Alex សង្ស័យថាកំពុតតែតាមញ៉ែ Bow Maylada ព្រោះគ្រាន់តែខាងស្រីផុសថា…..! មានរូបភាព

Bow Maylada ផុសរូបបបួលអោយញ៉ែ ប្រាប់ច្បាស់ៗថាបើកចិត្តហើយ គ្រប់គ្នាចាប់អារម្មណ៍ Alek Theeradej ចេញមុខមក comment ហើយថែមទាំងចុចឡាយគ្រប់រូបទៀត

ក្រោយពីប្រកាសថានៅទំនេរហើយប្រាប់ថាបេះដូងមិនទាន់មាននរណាកក់ មើលទៅដូចជាសាច់ក្រអូបខ្លាំងណាស់សម្រាប់តួឯកស្រី Bow Maylada អាចនិយាយបានថាពេលនេះនាងគឺជាសំណព្វចិត្តរបស់កំលោះៗដែលអាចចូលមកមើលថែបេះដូងអោយគ្នាទៅវិញទៅមកបាន ព្រោះតែខ្លួនជានារីអារម្មណ៍ល្អពូកែលេងសើច អាចមើលឃើញបានតាមរយៈ IG និង caption ក្រោមរូបនីមួយៗរបស់នាង បែបសើចៗ កូៗគេគ្រប់ពេល

ជាក់ស្ដែង Bow ផុសរូបថតព្រមជាមួយនិងឃ្លាដែលមើលទៅដូចជាចង់ប្រាប់នរណាម្នាក់ទេដឹង ដោយប្រយោគន៍ថា “ញ៉ែខ្ញុំបន្ទិចមកទាន់ខ្ញុំបើកចិត្តណា” និងបិទកន្ទុយដោយ “ថាក្រាបៗៗៗ”

ហើយ caption នេះហើយដែលធ្វើអោយគ្រប់គ្នាសង្ស័យជាខ្លាំងព្រោះមានតួឯកប្រុសកំលោះសង្ហារ Alek Theeradej ដែលពេលនេះក៏នៅទំនេរដូចគ្នា ហើយក៏បានចូលទៅ comment យ៉ាងឆាប់រហ័ស

ធ្វើអោយហ្វេនៗលួចគិតថាពីរនាក់និងយ៉ាងម៉ិចអោយប្រាកដ ព្រោះខាងប្រុសដូចជាដាស់តឿនទុកឬកក់ទុក……នេះជាវិធីមើលចិត្តគ្នាទៅវិញទៅមកមែនទេ?

អត្ថបទដោយ : នីត្តា