តាមពិតគឺតារាប្រុសរូបនេះហើយ ដែលតារាស្រី Matt Peranee ធ្លាប់មានចិត្តចាប់អារម្មណ៍មុនពេលជួបសេដ្ឋី Songkran!

តារាស្រី Matt Peranee ដែលត្រូវបានមហាជនដឹងថាជាគូស្នេហ៍របស់សេដ្ឋី Songkran និងលោកជាអតីតស្វាមីរបស់ពិធីការនីដ៏ល្បីឈ្មោះមួយរូប។ ស្នេហារបស់តារាស្រី Matt Peranee ក៏បានបើកបង្ហាញជូនដល់សារធារណៈជនអោយបានដឹងលឺរួចមកហើយ មិនមានលាក់បាំងអ្វីនោះទេ ហើយអ្នកទាំងពីរក៏កំពុងតែមានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់ផងដែរ។

ប៉ុន្តែបើក្រឡេកទៅមើលពីអតីតកាលវិញ តារាស្រី Matt Peranee ធ្លាប់ចាប់អារម្មណ៍ជាមួយនឹងតារាប្រុសរួមអាជីពរូបសង្ហាមួយរូបមុនពេលដែលនាងបានមានទំនាក់ទំនងជាមួយនឹងសេដ្ឋី Songkran ហើយតារាប្រុសមួយរូបនោះគឺបុរសសង្ហាមាឌធំលោក Sunny នេះឯង។ នាងបានជួបតារាប្រុសរូបនេះនៅក្នុងពិធីមង្គលការរបស់តារាស្រី Mew Nittha កាលពីពេលកន្លងទៅ៕