ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ឆ្លងដល់សប្តាហ៍ក្រោយលោកអ្នកបានឈានផុតដួងរាសីធ្លាក់ស្រុតចុះហើយ ហេតុនេះបើជាស្ត្រីចង់សម្រេចចិត្តរឿងសំខាន់អ្វីមួយសុំឱ្យរង់ចាំដល់សប្តាហ៍ក្រោយក៏ប្រសើរដែរ។ទោះបីយ៉ាងណាសម្រាប់បុរសដំណើរជីវិតនៅខែក្រោយនេះជួបនូវបញ្ហាលំបាកច្រើនវិញ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីស្រុតចុះ។ចាប់តាំងតែពីដើមខែ រហូតដល់ចុងខែកញ្ញានេះលោកអ្នកតែងទទួលបានការជឿនលឿនទៅមុខមិនថាជាការរកស៊ីជួញដូរ ប្រាក់កាស និងរឿងផ្ទាល់ខ្លួនឡើយ។លោកអ្នកខ្លះអាចមានដំណឹងល្អ និង មានរឿងឱ្យសប្បាយចិត្តផង។ទាំងស្ត្រីបុរស បើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័័ត្នប្រយែងបន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឬទៅណាមកណាគប្បីមានការប្រុងប្រយ័ត្នជានិច្ចពីព្រោះថាងាយជួបនូវបញ្ហាមិនល្អយាយីជាងសព្វមួយដង។ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំទន្សាយនាពេលនេះជិតឆ្លងផុតដួងរាសីស្រុតចុះ ហើយឆ្លងចូលខែថ្មីដំណើរជីវិតរបស់នឹងប្រសើរជាងនេះវិញ។ការប្រកបការងារនៅថ្ងៃនេះតែងជួបប្រទះនូវបញ្ហារាំងស្ទះនិងមានបញ្ហាច្រើនបន្តិចដែលពិបាកឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួនដែលរកនឹកស្មានមិនដល់។ រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ថ្ងៃនេះយីអ៊ុនបានងើបឡើងខ្ពស់ ម្ល៉ោះហើយ បើជួបឧបសគ្គ ឬ បញ្ហាមិនល្អណាមួយកាលពីមុនមកចង់យកមកដោះស្រាយជាការប្រពៃមួយផង ។លោកអ្នកអាចប្រើថ្ងៃដួងរាសីឡើងខ្ពស់ក្នុងថ្ងៃនេះសម្រាប់ចរចាទំនាក់ទំនងការងារពីព្រោះថាបានលទ្ធផលគ្រាន់ជាទីគាប់ចិត្តមួយចំនួនត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។ សេចក្តីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ហើយចង់ស្វែងរកជាឱកាសប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។លោកអ្នកតោងតែចងចាំថាដំណើរជីវិតមនុស្សយើងម្នាក់ៗមិនទៀងទាត់ឡើយ ពេលខ្លះមានមកហើយត្រូវតែមានត្រឡប់ទៅវិញ ហើយក៏មានត្រឡប់មកវិញម្តងទៀត។ដូចនេះឃើញថាអ្វីៗមិនទៀតទាត់ ម្ល៉ោះហើយបើមានបញ្ហាឬ រឿងរាវត្រូវតស៊ូអត់ធ្មត់ទើបជាការល្អបំផុត។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។ អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំពពែ ខែ កញ្ញាជាខែទទួលរងផលលំបាកសម្រាប់ស្ត្រី តែ បុរសមានដំណើរជីវិតល្អប្រសើរគួរសម។សម្រាប់ឆ្លងដល់ខែក្រោយដួងរាសីបានធ្លាក់ស្រុតចុះលោកអ្នកជាបុរសកើតឆ្នាំពពែជួបផលលំបាកយាយីច្រើនជាងស្ត្រីវិញ។ការប្រកបការងារថ្ងៃនេះមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។សម្រាប់ការបំពេញការងារក្នុងថ្ងៃនេះទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់ លោកអ្នក ទំនាក់ទំនងការងារ បណ្តាក់ទុន ចរចា និងធ្វើកិច្ចសន្យាអ្វីមួយ ។ការប្រកបការងារលោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ ចប់ ចុង ចប់ ដើមទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំចូលដល់ចាស់ទុំផងដែរ ៕
ឆ្នាំច
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកអាចទទួលស្តាប់រឿងមិនល្អ និងទទួលដំណឹងអាក្រក់ណាមួយកើតឡើងផង ។ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ក្នុងខែកញ្ញាដួងរាសីធ្លាក់ស្រុតចុះ ហើយប៉ះទង្គិចច្រើនទៅលើស្ត្រី ប៉ុន្តែឆ្លងដល់ខែក្រោយបុរសតែងទទួលផលលំបាកនេះច្រើនជាងស្ត្រីវិញ។លោកអ្នកបើទោះបីឆ្លងផុតខែដួងរាសីស្រុតចុះពិតមែន ប៉ុន្តែខែក្រោយនេះបុរសតែងទទួលរងផលប៉ះពាល់ទៅលើផ្នែកការងារ ហើយបើចង់ពង្រីកកិច្ចការងារអ្វីមួយគប្បីថ្លឹងថ្លែងនិងពិចារណាឱ្យស្រួលបួលទើបប្រសើរ។ក្នុងអំឡុងថ្ងៃនេះការប្រកបការងាររបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីនោះឃើញថាក៏មានផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសគ្នាច្រើន៕