កន្លងមកតារាស្រី Bee Namthip បានទទួលនូវរឿងអាស្រូវជាច្រើន និងមានមហាជនជាច្រើនបានប្រើប្រាស់ពាក្យមិនសមគួរទៅលើរូបនាងទាក់ទងនឹងរឿងអាស្រូវថានាងជាជនទីបីកន្លងមក។
ក្រោយមករឿងរ៉ាវក៏បានស្ងប់ស្ងាត់ មិនមានការតបតរអ្វីពីតារាស្រីរូបនេះទៀតនោះទេ ហើយគេក៏បានដឹងដែរថាតារាស្រីរូបនេះជាមនុស្សកម្រនឹងបង្ហោះពាក្យពេជន៍ចាក់ដោតអ្វីនៅលើបណ្តាញសង្គមរបស់នាង លុះត្រាតែមានរឿងអ្វីកើតឡើងទើបនាងបង្ហាញនៅលើបណ្តាញសង្គម។
បន្ទាប់រឿងអាស្រូវកាលពីមុនស្ងប់ស្ងាត់បានមួយរយៈ មហាជនបានភ្ញាក់ផ្អើលម្តងទៀតទាក់ទងទៅនឹងសារបង្ហោះនៅលើបណ្តាញសង្គមរបស់នាង ហើយធ្វើអោយមហាជនជាច្រើនឆ្ងល់ថាតើតារាស្រី Bee Namthip មានរឿងអ្វីទៀតហើយបានជានាងបង្ហោះបែបនេះ៕