មួយឆ្នាំស្អាតជាងមួយឆ្នាំ តារាសម្ដែងស្រីជើងចាស់នាង Aff Taksaorn ធ្វើឲអ្នកគាំទ្រស្ងើចសសើរនឹងសម្រស់មុខមាត់របស់នាងពីមុនថាស្អាតហើយ ពេលនេះរឹតស្អាតលើសមុនថែមទៀត។
ដោយតារាស្រីនាង Aff ឆ្នាំនេះមានវ័យ៤០ឆ្នាំហើយ ក្រោយពីបាត់មុខក្នុងវិស័យការសម្ដែងច្រើនឆ្នាំ រូបនាងក៏ត្រលប់មកវិញកាលពីឆ្នាំ២០១៩និងបានទទួលការគាំទ្រមានប្រជាប្រិយភាពសារជាថ្មីមិនចាស់ពីមុននោះឡើយ។ រូបនាងនៅតែរក្សាតំណែងតួឯកស្រីនិងអាចសម្ដែងជាមួយតួឯកប្រុសក្មេងៗបាន ថែមរូបសម្រស់របស់នាងមានតែក្មេងទៅៗពីមួយសន្លឹកទៅមួយសន្លឹកធ្វើឲអ្នកគាំទ្រលាន់មាត់សសើរអាយុរ ហើយរូប៣សន្លឹកដែលនាងទើបតែបង្ហោះទទួលបានការចុច like ជាច្រើនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ