ប្រុងប្រយ័ត្នបងប្អូន! សួស វីហ្សា ត្រូវគេ Hack អាខោនហ្វេសប៊ុកដើរធ្វើរឿងនេះពេញ!

កាលពីពេលថ្មីៗមហាជន និងហ្វេនៗជាច្រើនបង្ហាញការសោកស្ដាយ និងកើនការប្រុងប្រយ័ត្ន នៅពេលទទួលដំណឹងថា អាខោនហ្វេសប៊ុករបស់អ្នកនាង សួស វីហ្សា ត្រូវបានជនអាណាមិក Hack យកទៅប្រើប្រាស់ និងថែមទាំងផ្ញើសារខ្ចីលុយគេពេញហ្នឹងថែមទៀតផង។

ក្នុងនោះលោក ថមមី ដែលជាស្វាមី ក៏បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនដែរថា៖

After Footer (Active) - damrei Mr1 Zone2

«ជំរាបសួរបងប្អូន សូមប្រកាសថា ពេលនេះAccount Facebook របស់ប្រពន្ធខ្ញុំត្រូវបានជនថោកទាប Hackយកទៅបាត់ហេីយ🙏ដូច្នេះ បេីឃេីញវាឆាតទៅសូមកុំឆ្លេីយតបជាមួយវា🙏យេីងខ្ញុំសុំមិនទទួលខុសត្រូវទេ 🙏សូមបងប្អូនជួយShareផង🙏»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននំាំគ្នាបង្ហាញការសោកស្ដាយ និងផ្ដល់មតិឲ្យតារាចម្រៀងស្រីរូបនេះ ដាក់ពាក្យបណ្ដឹង វែកមុខពួកជនអាណាមិកទាំងនោះទៅឲ្យសមត្ថិកច្ចិផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី