ធ្លាយរូបថតកូនស្រីអាយុ ៥ឆ្នាំរបស់កំពូលតារាសម្តែងស្រី Yang Mi មុខមាត់ស្អាតគួរអោយស្រឡាញ់ណាស់!

កំពូលតារាសម្តែងស្រី Yang Mi គឺតារាសម្តែងស្រីមួយរូបដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យប៉ិនប្រសប់នៅក្នុងវិស័យសិល្បៈថែមទៀត ដែលធ្វើអោយនាងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមកដល់ពេលបច្ចុប្បន្ននេះ។ រឿងភាគចិនជាច្រើនដែលមានតារាស្រីរូបនេះសម្តែង គឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។

តារាស្រីរូបនេះធ្លាប់បានរៀបការជាមួយនឹងតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបគឺលោក Hawick Lau និងបានកូនស្រីមួយរូបដ៏ស្រស់ស្អាតនិងគួរអោយស្រឡាញ់។ បើទោះបីជាពេលនេះចំណងស្នេហ៍របស់អ្នកទាំងពីរត្រូវបានបែកបាក់ក៏ពិតមែន ប៉ុន្តែការមើលថែទាំកូនស្រីគឺនៅតែជារឿងចាំបាច់។ មកទល់នឹងពេលនេះកូនស្រីរបស់តារាសម្តែងស្រី Yang Mi មានអាយុ ប្រមាណ៥ឆ្នាំហើយ និងមានមុខមាត់ស្រស់ស្អាតដូចម្តាយរបស់គេខ្លាំងមែនទែន៕

After Footer (Active) - damrei Mr1 Zone2