មុខដូចប៉ាៗគេណាស់! តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមដ៏ល្បីក្នុងរឿងភាគថៃនាង Yardthip Rajpal បង្ហោះរូប Update រូបភាពកូនស្រីពេលនេះបានវ័យមួយខែហើយ។
ដោយកាលពីជាងមួយឆ្នាំមុនតារាស្រីនាង Yardthip បានបង្ហាញមុខគូស្នេហ៍អ្នកជំនួញព្រមប្រាប់ដំណឹងមានផ្ទៃពោះ ពេលនេះកូនតូចរបស់នាងសម្រាលបានមួយខែហើយ។ ជាកូនស្រីតូចគួរឲស្រលាញ់ រូបនាងនិងស្វាមីបានដាក់ឈ្មោះឲថា Meya មុខមាត់វិញកើតមានក៏មានទម្រង់មុខមាត់ស្រដៀងខ្លាំងទៅលោកប៉ាទៅហើយ ធ្វើឲតារាស្រីនាង Yardthip និយាយលេងថាគ្រាន់តែឃើញមុខកូនស្គាល់ដល់ប៉ាហើយ។ ពេលនេះនាងតូច Meya មានអាយុរមួយខែរូបនាងនិងស្វាមីរៀបចំកម្មវិធីតូចទទួលកូន ព្រមទាំងថតរូបជាច្រើនសន្លឹកទុកជាអនុស្សាវរីយ៍ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ