ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern Pimchanok កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ជាពិសេសគ្រប់ស្ទាយ៍ និងការបង្ហាញខ្លួនរបស់នាងសុទ្ធតែទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ តារាសម្ដែងថៃស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយស្ទាយ៍លេងខ្លួនបែបសុិចសុី បញ្ចេញល្វែងលើរបស់នាង មើលទៅពិតជាស្រស់ស្អាត សុីអារម្មណ៍ធ្វើឲ្យគ្រប់គ្នាឃើញហើយ សឹងតែក្ដៅសាច់គ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្រស់នាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតឡើងៗ ពិសេសពេលតែងខ្លួនសុិចសុីម្ដងៗ ធ្វើឲ្យបុរសៗជ្រួលជ្រើមអស់ហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី