តើតារាស្រី Pinky Savika ពិតជាមានទំនាក់ទំនងស្នេហាជាមួយស្រីដូចគ្នារឺយ៉ាងណា ទើបនាងបង្ហើបប្រាប់មហាជនបែបនេះ?

តារាស្រី Pinky Savika ត្រូវបានមហាជនស្គាល់ថាជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក្នុងវិស័យសិល្បៈរបស់ប្រទេសថៃមួយរូប។ តារាស្រីរូបនេះត្រូវបានជួបរឿងរ៉ាវបែកបាក់ជាមួយនឹងស្វាមីអស់រយៈប្រហែល ៥ឆ្នាំទៅហើយ តែនាងនៅតែមិនទាន់បង្ហាញមុខបុរសដទៃដែលអាចធ្វើអោយនាងដាក់ចិត្តស្រឡាញ់បាននោះទេ។

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ មានការផ្ទុះការសង្ស័យយ៉ាងខ្លាំងទៅលើទំនាក់ទំនងរបស់តារាស្រី Pinky Savika និងនារីមួយរូបដែលត្រូវបានគេដឹងថាឈ្មោះ Namwan។ ព្រោះតែអ្នកទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នាខ្លាំង ហាក់លើសពីមិត្តភក្តិធម្មតា ទើបមានសំនួរចោទសួរទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរនៅក្នុងសន្និសិតការសែតមួយ។

After Footer (Active) - damrei Mr1 Zone2

អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺតារាស្រី Pinky Savika បានឆ្លើយតបទៅវិញថា៖ “ក្តីស្រឡាញ់នាងមិនដែលប្រកាន់ភេទនោះទេ មិនថាប្រុស ឬ ស្រីឡើយ ឱ្យតែស្រឡាញ់ពិត ហើយប្រសិនបើបុរសណាម្នាក់ចង់ចូលមកស្រឡាញ់ពួកនាងវិញនោះ ទាល់តែឆ្លងកាត់ភាគីណាម្នាក់សិន មិនថានាង ឬ Namwan ឡើយ ហើយនាងក៏មិនខ្វល់ថាអ្នកណាគិតបែបណាចំពោះពួកនាងដែរ សំខាន់ពួកនាងនៅតែស្និទ្ធស្នាលបែបនេះរហូត”៕