Mick Thongraya មិននឹកស្មានថាផ្ទះខ្លួនលិចទឹកដល់ថ្នាក់និងម៉ាក់ហើយនិងគ្រប់គ្នាជួយគ្នារើរឥវ៉ាន់ព្រាត!! មានរូបភាព
តារាសម្ដែងប្រុស Mick Thongraya បង្ហាញផ្ទះនៅឯខេត្ត Saraburi ដែលទឹកលិចនៅជាន់ខាងក្រោម ខណៈពេលដែលគ្រួសារកំពុងជួយគ្នារើររបស់របរគេចពីទឹក
នៅតែព្រួយបារម្ភ សម្រាប់ស្ថានភាពទឹកលិចនៅក្នុងតំបន់ផ្សេងៗ ខណៈពេលនេះកំពុងរងការប៉ះពាល់តំបន់ធំៗហើយត្រូវតែតាមដានយ៉ាងដិតដល់ រួមទាំងផ្ទះអ្នកល្បីៗជាច្រើនទៀត ក្នុងនោះក៏មានតួឯកប្រុស Mick ដែលពេលនេះផ្ទះកំពុងតែលិចទឹកនៅឯខេត្ត Saraburi
ដោយថ្មីៗនេះ Mick បានផុសនៅក្នុង IG story ជាសភាពផ្ទះនៅឯខេត្ត ដែលអ្នកម៉ាក់កំពុងស្នាក់នៅ កំឡុងពេលនេះលិចទឹកនៅជាន់ខាងក្រោមពេញបរិវេន ដោយសាម៉ីខ្លួនមានការព្រួយបារម្ភ បានបង្ហាញវីដេអូជាមួយអ្នកម៉ាក់ដែលកំពុងរើរឥវ៉ាន់ ប៉ុន្ដែអាចញញឹមបាន
អត្ថបទដោយ : នីត្តា