ឪពុកកូនបានជួបជុំគ្នាហើយ! តារាប្រុសលោក Mike យ៉ាងនាំកូនប្រុសមកដើរលេងរីករាយនៅសមុទ្រ!!

តារាសម្ដែងប្រុសកំពុងមានឈ្មោះបោះសំលេងទាំងក្នុងរឿងភាគថៃនិងភាពយន្ដបរទេសលោក Mike Angelo ទីបំផុតបានជួបជុំកូនប្រុសជាទីស្រលាញ់សារជាថ្មី ក្រោយពីបែកគ្នាមួយរយះដោយបញ្ហាគ្រួសារនិងបញ្ហាកាងារ។ ដោយមុននេះតារាប្រុសលោក Mike និងអតីតគូស្នេហ៍នាង Sarah បានមានបញ្ហាប្ដឹងផ្ដល់គ្នានៅតុលាការរឿងសុំសិទ្ធកូន តែពេលនេះទាំងគូបានសម្រុះសម្រួលគ្នានិងអនុញ្ញាតិ្ដឲឪពុកកូនបានជួបគ្នាម្ដងម្កាលបានហើយ។ ហើយមួយរយះពេលចុងក្រោយនេះលោក Mike ក៏កំពុងមានភាពយន្ដថ្មីជាមួយតារាហូលីវ៉ូតដែលត្រូវទៅថតនៅក្រៅប្រទេស ធ្វើឲមិនបានជួបមុខកូនដោយផ្ទាល់ជាច្រើនខែ។

ពេលនេះទាំងគូបានមកជួបគ្នាហើយ ឪពុកកូនបានជួបជុំបាននាំគ្នាមកដើរលេងកំសាន្ដនៅមាត់សមុទ្រស្នាក់នៅក្នុងរីស៊តប្រណិតសម្រាកលំហែរកាយនៅ Phuket ្ប្រទេសថៃ។ ក្នុងដំណើរកំសាន្ដលើកនេះក៏មិនមែនទៅតែពីរនាក់ផងដែរ គឺមានលោក Golf Pichaya ទៅរួមផងដែរទៅលេងជាមួយក្មួយប្រុសជួយថតរូបឲព្រោះនឹកគ្នាយូរហើយ។ តោះមកមើលកម្រងរូបភាពរបស់លោក Mike និងកូនប្រុសខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ