រូបតែមួយសន្លឹករបស់ Dew Arisara បានអង្រួនបេះដូងអ្នកគាំទ្រពេញទាំង IG ជាមួយឈុតប៊ីគីនីផ្ញើរពីអាមេរិក…..!មានរូបភាព
ពូកែដើរលេងដល់ថ្នាក់នរណាៗក៏ច្រណែន សម្រាប់តារាស្រីស្អាត Dew Arisara ដែលបណ្ដើរមិត្តប្រុសរូបសង្ហាហៃសូ Sebastian Lee ពេញប្រទេសអាមេរិកប្រហែលជា 2ខែហើយ ប៉ុន្ដែមិនថានៅទីណាក៏តែងតែមាន surprise ជីវិតល្អៗអោយប្រិយមិត្តបានតាមដានជាប់ជានិច្ច រួមជាមួយទិដ្ឋភាពស្រស់ស្អាត នៅឯក្រៅប្រទេស រូបគ្រប់សន្លឹកមិនដឹងថាត្រូវចាប់អារម្មណ៍រឿងកន្លែងដើរលេងឬមួយចាប់អារម្មណ៍មនុស្សនោះទេ ព្រោះតែស្រស់ស្អាតមិនចាញ់គ្នា
នៅពេលថ្មីៗនេះ (2 តុលា 2021) Dew បានធ្វើអ្នកគាំទ្រញាប់ញ័រដូងចិត្តឆ្លងទីប នៅពេលនាងផុសរូបស្លៀកប៊ីគីនីដ៏សែនស៊ិចស៊ីប្រេនល្បី GUCCI ជាមួយស្ទាយស្អាតៗគួអោយស្រលាញ់ស្រស់ស្រាយតែក្ដៅដូចភ្លើងរកឆេះ បង្អួតរូបរាងស្លីមតូចច្រឡឹង ជារូបរាងដែលគ្រប់គ្នាប្រាថ្នាចង់បាន ក្បាលពោះរាបស្មើរ សាច់សម៉ត់ខៃ
សូមប្រាប់ថាគ្រាន់តែរូបថតមួយសន្លឹកក៏ទប់មិនចង់ឈ្នេះទៅហើយ មនុស្សស្អីស្អាតយ៉ាងនេះ ដោយភាពស៊ិចស៊ីក៏ដូចទឹកបាក់ទំនប់ទៀត ពិតជាមិនដែលធ្វើអោយអ្នកគាំទ្រខកចិត្តមែន
អត្ថបទដោយ : នីត្តា