ទំរាំតែបានរៀបការពិតជាវេទនាមែន! Jewish លត់ជង្គង់សុំ Jenny រៀបការកណ្ដាលសមុទ្រ ខាងស្រី surprises ឡើងស្រក់ទឹកភ្នែក! មានរូបភាព
ក្រោយពីប្រកាសដំណឹងល្អដ៏សែនរំភើបចិត្តថាកំពុងក្លាយខ្លួនជាឪពុកម្ដាយគេ ហើយជាក់ស្ដែង (01 តុលា 2021) Auspicious Jew ក៏បាននាំសង្សាស្រីស្អាត Jenny ទៅដើរលេងនៅសមុទ្រ ជិះទូកជប់លៀងឆ្លងក្នុងឱកាសជាម៉ាក់គេ ព្រមជាមួយគ្រួសារខាងស្រី មុននិងបង្ហាញពីសកម្មភាពសុំរៀបការកណ្ដាលសមុទ្រ ផុសរូបភាពអមជាមួយសារថា “Will you marry me ?” ដោយខាងស្រីក៏ចូលទៅឆ្លើយតបវិញយ៉ាងឆាប់រហ័សថា “Yes”
ខណៈពេលដែលខាង Jew បានផុសវីដេអូខ្លួនកំពុងសុំ Jenny រៀបការ ក្នុងបរិយាកាសដ៏សែនរ៉ូមែនទិច និងត្រជាក់ចិត្តបំផុត ក្នុងកណ្ដាលចំណោមគ្រួសារចូលរួមត្រេកអរ ដោយខាងប្រុសបានលុតជង្គង់សុំរៀបការនៅចំពោះមុខសង្សាស្រី ប្រាប់បែបអៀនៗថា “រៀបការជាមួយគ្នាណា” ហើយខាងស្រីក៏អោនមុខជាសញ្ញាយល់ព្រម
ប៉ុន្ដែក៏មានវគ្គរន្ធត់ចិត្តពាក់កណ្ដាល surprise ផងដែរ! នៅពេលកំលោះ Jew ធ្វើអោយប្រអប់ចិញ្ចៀនធ្លាក់ចូលទៅក្នុងសមុទ្ររហូតដល់ទឹករលក់បកទាញឡើងមក ដល់ពេលខាង Jenny បានដឹងរឿងហើយក៏គាំងតែម្ដង ភ្ញាក់ផ្អើលបើកភ្នែកធំៗ មុននិងខាងសង្សាប្រុសចាប់បានប្រអប់ចិញ្ចៀនមកវិញ និងបង្ហាញឡើងប្រាប់ថានៅគ្រប់ទេព្រមទាំងអស់សំណើចជាខ្លាំង ជាការញោះគ្នាតិចៗមុននិងពាក់ចិញ្ចៀនដល់ដៃពិតប្រកដ នៅមានវគ្គថើបគ្នាទៀត
អត្ថបទដោយ : នីត្តា