ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាភេទទី៣ថៃ អ្នកស្រី Sitang buatong ដែលអ្នកគាំទ្រនៅកម្ពុជាច្រើនហៅ យាយគ្រវីសក់ ដែលបច្ចុប្បន្ននេះ ប្រជាប្រិយភាពលោកស្រី កាន់តែល្បីល្បាញខ្លាំងឡើងៗ និងលេចមុខនៅក្នុងបណ្ដាញសង្គមជាច្រើនទៀតផង។
ជាក់ស្ដែងថ្មីៗនេះ គ្រប់គ្នាបានចាប់អារម្មណ៍ នៅពេលឃើញតារាភេទទី៣រូបនេះ បានធ្វើការគ្រងឈុតបុរាណ តាមស្ទាយ៍ក្នុងបទចម្រៀង «LaLiSa» របស់ក្រុមសមាជិកក្រុមចម្រៀងកូរ៉េ BlACKPINK «Lisa» ហើយថែមទាំងប្រាប់ឲ្យហ្វេនៗហៅខ្លួន LaLiTang buatong វិញថែមទៀងផង។
យ៉ាងណាមិញ តាមរយៈរូបនេះ ហ្វេនៗជាច្រើនក៏បាននាំគ្នាសរសើរតារាភេទទី៣រូបនេះ ពេលគ្រងឈុតបុរាណនេះ មើលទៅសម្រស់ពិតជាក្មេងជាងវ័យច្រើនខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី