Chompoo Araya បើកបង្ហាញក្បាលពោះខ្ចីៗស្ទាយនេះអ្នកម៉ាក់ពិតជាស្រស់ស្អាតណាស់ ពណ៌ក៏ស្រស់ឆើតឆាយទៀត! មានរូបភាព
បង្កើតប្រវិត្តសាស្រ្ដនៃភាពស្រស់ស្អាត អូសទាញក្រសែភ្នែករបស់អ្នកគាំទ្រគ្មានចន្លោះនៅក្នុងបណ្ដាញសង្គម អោយលាន់មាត់ Wow ម្ដងទៀត!!!
សម្រាប់ Chompoo Araya តារាស្រីកំពូលហ្វេសិនជាប្រចាំខ្លួន ដែលបានក្រោកឡើងតែងខ្លួនថតរូបផុស លំដាប់តារាម៉ូដែលអាជីពជួរមុខនៅក្នុងឈុតពណ៌ផ្កាឈូកលេចធ្លោពីក្បាលដល់ចុងជើង
ប៉ុន្ដអ្វីដែលធ្វើអោយគ្រប់គ្នានាំគ្នាចុចឡាយនិងអបអរសាទរជាខ្លាំងនោះគឺ ការច្នៃម៉ូតខោវអាវដែលនាងស្លៀកមានលួចស៊ិចស៊ីតិចៗ ដោយការបង្ហាញក្បាលពោះសខ្ចី ហើយអ្វីដែលសំខាន់គ្រប់គ្នានៅមានបញ្ចេញការយល់ឃើញពីរូបរាងដ៏សែនស្រស់ស្អាតរបស់ម៉ាក់ៗជាច្រើនទៀតផងដែរ ស្ទើរតែមើលមិនដឹងថាម៉ាក់ៗកំពុងតែមានផ្ទៃកូនទីបី
អត្ថបទដោយ : នីត្តា