ធំខ្លាំងណាស់! Ouan Rangsit បង្ហាញផ្ទះថ្មីដែលកំពុងសាងសង់ទោះបីមិនទាន់ហើយប៉ុន្ដែក៏ដឹងថាធំយ៉ាងណា!! មានវីដេអូ

ត្រូវបង្ខំចិត្តហោះហើរត្រលប់ទៅប្រទេសថៃវិញដើម្បីធ្វើការមុនគេសិន សម្រាប់តារាសម្ដែងប្រុសលោក Ouan Rangsit ដែលត្រូវឃ្លាតឆ្ងាយពីភរិយាជនជាតិកូរ៉េនិងកូនប្រុសជាទីស្រលាញ់អូន Roha ពេលនេះកំពុងនៅផ្ទះស្រុកកំណើតខាងម្ដាយឯប្រទេសកូរ៉េ អាចនិយាយបានថាលោកប៉ាត្រូវទ្រាំនឹកដល់កូនប្រុសជាខ្លាំង

ប៉ុន្ដែរឿងនេះជឿថា Rangsit ច្បាស់ជាមានកំលាំងធ្វើការបន្ដទៅមុខទៀត ព្រោះថាពេលនេះផ្ទះថ្មីដែលកំពុងសាងសង់សម្រាប់គ្រួសារនិង ចេញជារូបរាងហើយ ដោយជាក់ស្ដែងប៉ាៗបានផុសរូបភាពជាវីដេអូដើម្បីបង្ហាញពីភាពរីកចម្រើនទៅមុខរបស់ផ្ទះថ្មីក្នុង IG

After Footer (Active) - damrei Mr1 Zone2

អូន Roha កំពុងតែមានទីធ្លារសម្រាប់រត់លេងហើយ ព្រោះបើមើលពីគ្រោងសាងសង់ក៏ឃើញថាផ្ទះមួយខ្នងនេះធំមិនធម្មតាទេ សម្រាប់ផ្ទះនេះគឺសាងសង់ដោយកំលាំងញើសឈាមពិតៗហើយចំណាយដោយលុយសុទ្ធផងដែរ

មិនយូរទៀតទេនិងបានឃើញផ្ទះថ្មីរបស់លោកប៉ាកូនមួយរួចរាល់ឆាប់ៗនេះ មានតែអ្នកចូលទៅសម្ដែងភាពត្រេកអរជាមួយលោកប៉ាតែម្ដងហើយ

អត្ថបទដោយ : នីត្តា