កំពុងត្រៀមបើកឆាកសម្ដែងហើយ! រឿងភាគបុព្វេរសន្និវាសដែលទទួលបានការគាំទ្រយ៉ាងច្រើនក្នុងប្រទេសថៃនិងបណ្ដាប្រទេសជាច្រើនទៀត ពេលនេះកំពុងត្រៀមខ្លួនលេងភាគពីរដើម្បីឲអ្នកគាំទ្របានទស្សនាវគ្គបន្ដ។
ដោយរឿងភាគបែបបុរាណលាយសម័យមួយនេះកាលពីភាគមុនមានតារាប្រុសលោក Pope Thanawat និងតារាស្រីនាង Bella Ranee ជាតួឯកប្រុសស្រីក្នុងរឿង។ ដោយរឿងនេះបានបញ្ចប់ទៅយ៉ាងល្អតួឯកប្រុសស្រីរស់នៅជាមួយគ្នាយ៉ាងសុខសាន្ដមានកូនប្រុសស្រី ធ្វើឲអ្នកគាំទ្រនឹកឆ្ងល់ថាតើភាគពីរនៃរឿងនេះនឹងលេងបែបណាវិញ?
ពេលនេះភាគពីរជិតចេញហើយដោយមានលោក Pope និង Bella ជាតួឯកប្រុសស្រីក្នុងរឿងដដែល តែជាតួរបស់កូនតួឯកប្រុសស្រីកាលពីភាគមុនជាមួយនារីឆ្លងភពមកពីសម័យបច្ចុប្បន្នទៅអតីតកាល។ ដោយភាគថ្មីនេះតួឯកប្រុសថែមទាំងមានបងប្អូនភ្លោះមុខដូចគ្នាបេះដាក់ទៀតផង។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ