Aff Thaksorn ធ្វើអោយអ្នកបណ្ដាញសង្គមបញ្ឈរភ្នែកទាំងយប់ និយាយហើយរឿងទំនាក់ទំនងជាកំលោះក្មេង….ដឹងហើយចែកជើងគ្នា! មានរូបភាព

កំពុងតែចាំមើលមិនដាក់ភ្នែកទេចា នៅពេលមានអ្នកស៊ើបខ្សឹមដាក់ត្រចៀកមកថា ពេលនេះអ្នកម៉ាក់កូនមួយ Aff Thaksorn កំពុងតែទាក់ទងនិយាយសារសងគ្នាមួយនិងកំលោះវ័យក្មេង ជាពិសេស Chopoo Araya ដែលធ្វើអោយ Aff ក្រហមមុខកណ្ដាលកម្មវិធី 3 Zap ព្រមទាំងមានផេកផ្សេងៗទៀតនាំគ្នាជីកឬសជីកគល់មានទាំងអក្សរកាត់មកផុសបង្ហាញធ្វើអោយគ្រប់គ្នាបេះដូងលោតខុសចង្វាក់អស់ហើយ

ជាក់ស្ដែងម៉ាក់ Aff ក៏បានផុសទាំងកណ្ដាលយប់ ក្រោយពី Thai Rak បានចេញមកនិយាយទាក់ទងនិងរឿងបេះដូងរបស់ម៉ាក់ Aff ថា នាងកំពុងទាក់ទងជាមួយនិងកំលោះវ័យប្អូន ប្រវត្តិរូបមិនធម្មតា ដោយមានអ្នកខ្លះប្រាប់ថាអាចជាកំលោះ Tor Thanapob ឬ Tee Thanaphon ឬ Tim Phitha​ ដោយខាង Aff បានផ្ដល់បទសម្ភាសន៍ថា ប្រសិនបើជា Tor Thanapob អោយកាត់ឈ្មោះចេញតែម្ដងទៅ ព្រោះគ្រាន់តែថតរឿងភាគជាមួយគ្នាចប់ក៏លែងទាក់ទងគ្នាតែម្ដង ចំណែកឯខាង Tim Phitha ក៏ស្គាល់គ្នាមកជាយូរដែរហើយ ហើយ Aff ក៏ស្គាល់ Tai Chutima អតិតភរិយារបស់ Tim ចំណែកឯអូន boy band គ្រាន់តែសរសើរ Aff ធម្មតាៗមិនទាក់ទងគ្នា

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ Aff បានថតសារខាងលើមកផុសនៅក្នុង IG ហើយប្រាប់ថា “នេះមិនមែនជាបទសម្ភាន៍របស់ Aff នោះទេចា Aff នៅមិនទាន់ផ្ដល់បទសម្ភាសន៍នៅកន្លែងណានោះទេ” 

អត្ថបទដោយ : នីត្តា