ថ្ងៃមង្គលកាន់តែខិតជិតចូលមកដល់ តួឯកប្រុសលោក New Chaiyapol នាំគូស្នេហ៍របស់ខ្លួនមកថត Pre-Wedding យ៉ាងមានក្ដីសុខជាមួយសម្រស់ទេសភាពជាច្រើនកន្លែង។
ដោយតារាប្រុសលោក New និងគូស្នេហ៍បានសម្រេចចិត្តរៀបចំថ្ងៃមង្គលការនៅថ្ងៃទី១៨ ខែតុលាឆាប់ៗខាងមុខនេះ ក្រោយពីលោក New បានសុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រកាលពីប៉ុន្មានខែមុន។ នៅក្នុងឈុតកូនកំលោះកូនក្រមុំទាំងគូបានមកថត Pre-Wedding ជារូបភាពយ៉ាងស្រស់ស្អាតសម្រាប់ថ្ងៃរៀបការទទួលបានការជូនពរពីមិត្តភក្ដិនិងអ្នកគាំទ្រក្រោយពីរូបនេះបានបង្ហោះក្នុងបណ្ដាញសង្គម។ សម្រាប់ប្រវត្ដិស្នេហ៍អ្នកទាំងពីរវិញគឺបានស្រលាញ់គ្នាតាំងពីវ័យនៅរៀននិងធ្លាប់បានចែកផ្លូវគ្នាម្ដងរួចមកហើយ តែក៏ត្រលប់មកត្រូវគ្នាវិញព្រមជាមួយចំណងស្នេហ៍ដែលយល់ចិត្តគ្នាលើសដើមនិងឈានដល់ថ្ងៃមង្គលការក្នុងពេល៨ថ្ងៃខាងមុខនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ