តារាជើងចាស់លោក Mos ធ្វើផ្ទះចាស់ផ្លាស់ប្ដូរឲថ្មីវិញត្រៀមរកចំណូល អាជីពមួយទៀតសម្រាប់រូបលោក!!

តួឯកប្រុសនិងជាអ្នកចម្រៀងជើងចាស់ក្នុងសិល្បៈថៃលោក Mos Patiparn ថ្មីៗនេះបានបង្ហោះរូបភាពព្រមទាំងប្រកាសឲជួលថតនិងមកទស្សនាផ្ទះចាស់ដែលរូបលោកទើបធ្វើឲថ្មី ទុកជាអាជីពមួយទៀតសម្រាប់រូបលោកនិងប្រជាជនជុំវិញទីនេះ។

ដោយផ្ទះចំណាស់មួយខ្នងនេះរូបលោកបានឃើញកាលពីឆ្នាំមុនបន្ទាប់ពីតាមដើររកផ្ទះប្រភេទនេះជាយូរដែរហើយ។ រូបលោកមានបំណងកែរច្នៃផ្ទះចាស់ក្បាច់បុរាណដើម្បីឲបានក្លាយជាកន្លែងជួលថតរឿងថតវីដេអូនិងមកមានអ្នកមកទស្សនាកំសាន្ដ។ ពេលនេះរូបលោកក៏ធ្វើបានសម្រេចមួយកន្លែងហើយ ច្នៃរួមជាមួយទម្រង់ដើមយ៉ាងស្អាតប្រណិតសាកសមនឹងការថតរឿងថតរូបលេង ដោយលោក Mos បានប្រកាសថានឹងចាប់ដំណើរការនៅឆ្នាំក្រោយនេះបន្ទាប់ពីរូបលោកច្នៃបន្ថែមបរិវេណជុំវិញឲកាន់តែស្រស់ស្អាតថែមទៀត ហើយបើមានអ្នកថតរឿងណាចាប់អារម្មណ៍អាចទាក់ទងរូបលោកជាមុនបាន។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ