Bow បង្ហើបប្រាប់ទាំងអួលអាក់ក្នុងកម្មវិធីទូរទស្សន៍ថៃមួយថា អតីតសង្សាររបស់នាងគឺលោក Mik ធ្លាប់សុំនាងបែកជាច្រើនដងរហូតនាងដាច់ចិត្តបែកគ្នាបែបនេះ!
រឿងរ៉ាវស្នេហារបស់គូស្នេហ៍តារាប្រុសស្រី Bow និង Mik ដែលជាគូស្នេហ៍ដ៏សាកសមនិងទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ហើយការបែកបាក់របស់អ្នកទាំងពីរក៏បណ្តាលអោយមានមហាជនជាច្រើនមានការសោកស្តាយយ៉ាងខ្លាំងសម្រាប់ការដែលអ្នកទាំងពីរត្រូវបញ្ចប់គ្នាបែបនេះ។
តែយ៉ាងណាម៉ិញ ការពិតនៅតែជាការពិតព្រោះចំណងស្នេហ៍របស់អ្នកទាំងពីរបានបញ្ចប់បាត់ទៅហើយ ទោះជាមហាជនមានការសោកស្តាយយ៉ាងណាក៏មិនអាចធ្វើអោយអ្នកទាំងពីរត្រឡប់មកដូចដើមវិញដែរ ព្រោះនេះជាការសម្រេចចិត្តរបស់អ្នកទាំងពីរ។
កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រី Bow បានចូលរួមក្នុងកម្មវិធីរបស់ទូរទស្សន៍មួយ ហើយត្រូវពិធីករសាកសួរទាក់ទងទៅនឹងបញ្ហាក៏ដូចទំនាក់ទំនងស្នេហាបែកបាក់ជាមួយនឹងអតីតគូស្នេហ៍របស់នាងគឺលោក Mik។ នាងបាននិយាយថាលោក Mik ធ្លាប់បានសុំនាងបែកគ្នារហូតដល់ទៅ ៥ដងឯណោះ ដោយលោកបាននិយាយថាលោកមានការនឿយហត់ តែដោយសារតែនាង Bow យល់ច្រឡំថានឿយហត់ក្នុងរឿងការងារទើបមិនសូវបានចាប់អារម្មណ៍ រហូតលោកនៅតែពោលពាក្យដដែរជាច្រើនដង ទើបធ្វើអោយនាងសម្រេចចិត្តយល់ព្រមបញ្ចប់នូវចំណងស្នេហាមួយនេះ។ ព្រោះតែមានការពិបាកចិត្តខ្លាំងពេក រហូតធ្វើអោយនាងកើតមានជំងឺក្រពះថែមទៀតផង តែយ៉ាងណាម៉ិញគ្រប់យ៉ាងបានស្ងប់ស្ងាត់ហើយ នាងក៏កាត់ចិត្តបានច្រើនហើយដែរ៕