ចេញហើយឈុតខ្លី! រឿងភាគប្លែកថ្មីបុត្រីស្វា ត្រៀមចាក់ផ្សាយមកចែកសំណើចឲអ្នកទស្សនាហើយ(មានវីដេអូ)

ឆាប់ៗនេះហើយ! រឿងភាគថ្មីរបស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៧ថៃកំពុងនឹងត្រៀមខ្លួនចាក់បញ្ចាំងបន្ទាប់ពីការថតបានបញ្ចប់ទៅយ៉ាងរលូនល្អ។ ដោយរឿងភាគនេះមានចំណងជើងថា Tida Wanornธิดาวานร ជារឿងភាគដែលនិយាយពីជីវិតរបស់ក្មេងស្រីម្នាក់ក្លាយជាមនុស្សនៅក្នុងព្រៃត្រូវបានចិញ្ចឹមបីបាច់មើលថែរក្សាដោយសត្វស្វា បានជួបជាមួយកំលោះអ្នកក្រុងដែលចូលមកដល់ព្រៃនិងបង្ហាត់បង្រៀននាងឲក្លាយជាមនុស្សធម្មតាវិញ។ ដោយរស់នៅជាមួយសត្វស្វាយូរឆ្នាំធ្វើឲតួឯកស្រីក្នុងរឿងមានភាពក្រមុិចក្រមើមនិងមានជំនាញវាយប្រហារកាពារខ្លួនបានយ៉ាងល្អធ្វើឲរឿងមួយនេះកាន់តែគួរឲតាមដានទស្សនានិងជាចំណុចទាក់ទាញនៃរឿង។ រឿង Tida Wanorn រួមសម្ដែងដោយតារាស្រីមុខថ្មីទើបប្រឡងជាប់បវរកញ្ញា Miss Teen មិនយូរប៉ុន្មានបានក្លាយជាតួឯកស្រីវ័យក្មេងនាង Pin Charinporn និងមានលោក Mek Juti ជាតួឯកប្រុសក្នុងរឿង។ ពេលនេះរឿងភាគនេះចេញឈុតខ្លីហើយ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ