តាមពិតបុរសសង្ហា Ton មិនចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តថៃ ព្រោះតែហេតុផលនេះសោះ!

បុរសសង្ហា Ton ហើយប្រិយមិត្តជាច្រើនក៏បានដឹងដែរថាលោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីឆ្នើមមួយរូបនោះគឺ​ Taew ដែលអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ តែចុងក្រោយក៏ត្រូវបានបែកគ្នាសល់ឈ្មោះត្រឹមជាមិត្តភក្តិតែប៉ុណ្ណោះ។

មហាជនជាច្រើនបានលើកឡើងថា លោក Ton មានរូបសម្រស់ស្រស់សង្ហាហើយប្រជាប្រិយភាពក៏មានច្រើនខ្លាំងផងដែរ តែហេតុផលអ្វីបានជាលោកមិនប្រឡូកក្នុងវិស័យភាពយន្តថៃ ដែលនេះជាចម្ងល់របស់មហាជនជាច្រើនបានចោទសួរទៅលោក។

After Footer (Active) - damrei Mr1 Zone2

កាលពីពេលកន្លងមក លោកបានបកស្រាយនូវរាល់ហេតុផលដែលមហាជនចោទសួរទាក់ទងនឹងការមិនប្រឡូកខ្លួនក្នុងវិស័យសិល្បៈនៅក្នុងកម្មវិធីទូរទស្សន៍មួយថា លោកធ្លាប់បានសាកប្រឡូកចូលក្នុងវិស័យសិល្បៈម្តងរួចមកហើយ ប៉ុន្តែព្រោះតែបញ្ហាពេលវេលា ដែលធ្វើអោយប៉ះពាល់ដល់ការសិក្សាររបស់លោក ហើយលោកក៏មិនសូវមានជំនាញនៅក្នុងការសម្តែងផងដែរ ទើបលោកសម្រេចចិត្តមិនចូលប្រឡូកក្នុងវិស័យសិល្បៈបែបនេះ៕