លាភាពនៅលីវហើយ! តារាស្រីនាង Maprang គូស្នេហ៍លុតជង្គង់សុំរៀបការ សម្រស់ថ្ងៃនេះដូចកូនក្រមុំ!!

តារាសម្ដែងស្រីដែលតែងតែផ្ដល់សំណើចភាពរីករាយឲអ្នកទស្សនាក្នុងរឿងភាគថៃជាតួរងនាង Maprang Virakarn ថ្ងៃនេះត្រៀមលាភាពនៅលីវត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិកនៅចំពោះមុខក្រុមគ្រួសារដែលមកចូលរួមធ្វើជាសាក្សីស្នេហ៍របស់អ្នកទាំងពីរ។

ដោយតារាស្រីនាង Maprang ក្នុងឈុតរ៉ូបពណ៌សយ៉ាងស្រស់ស្អាតត្រូវបានគូស្នេហ៍ Surprise សុំរៀបការ ហើយរូបនាងក៏បានឆ្លើយយល់ព្រម ក្រោយពីបានមើលចិត្តទាក់ទងជាមួយគូស្នេហ៍អ្នកជំនួញបានមួយឆ្នាំ។ ក្រោយពីបានបង្ហោះរូបភាពលាភាពនៅលីវនេះរូបនាងបានទទួលពាក្យជូនពរពីមិត្តភក្ដិនិងអ្នកគាំទ្រជាច្រើន ថែមទាំងមានតែអ្នកសសើរថាថ្ងៃនេះតែងខ្លួនស្អាតទាំងឈុតទាំងសម្រស់ស្បែកដូចកូនក្រមុំត្រៀមចូលរោងការអញ្ចឹង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ