ជាផ្លូវស្នេហ៍ថ្មីមែនឬ? Bow-Alex ត្រូវបានអ្នកបណ្ដាញសង្គមចាប់អារម្មណ៍និងតាមដានថាជាតួឯកប្រុសតួឯកស្រីកំពុងតែទាក់ទងគ្នាស្ងាត់ៗ! មានរូបភាព

ក្រោយពីមានពត៌មានខ្សឹមខ្សៀវចេញមកបែបគួអោយស្រលាញ់ថាគូតារាប្រុសស្រី កំពុងសង្ងំដើមឈើស្នេហ៍ជាមួយគ្នា ដោយប្រយោគថាតួឯកប្រុស Alex ហើយនិងតួឯកស្រីជើងវែង ទើបធ្វើអោយគ្រប់គ្នាទប់និងមិនសង្ស័យមិនបានថាជានរណា

ហើយមួយក្នុងចំណោមនៃការសង្ស័យរបស់អ្នកបណ្ដាញសង្គមនិងក៏គឺកញ្ញា Bow Maylada ព្រោះមើលទៅហាក់បីដូចជាមានផ្លូវអាចទៅរួចច្រើន ព្រោះទាំងពីរនាក់នេះធ្លាប់រួមការងារជាមួយគ្នាក្នុងបទចម្រៀង OK ដែរទេ?

After Footer (Active) - damrei Mr1 Zone2

ដោយសារតែពេលនេះឋានៈអ្នកទាំងពីរបេះដូងនៅទំនេរដូចគ្នា ហើយខាងប្រុសមើលទៅដូចជាកោតសរសើរពីខាងស្រីមិនធម្មតាអាចឃើញបានតាមការចូលទៅចុចឡាយនិង comment ក្នុង IG

ចំណែកឯខាង Bow បន្ទាប់ពីទៅចូលរួមក្នុងកម្មវិធី 3Zap និងត្រូវបានពិធីករសួរថា Alex យ៉ាងម៉េចដែរ ហើយនាងក៏ប្រាប់ថាគួអោយស្រលាញ់គ្រាន់បើ ហើយខាងពិធីករនៅសួរបន្ដទៀតថា Alex ញ៉ែមែនទេ សំនួរនេះហើយដែល Bow មើលទៅដូចជាមិនការលាក់បាំងរណាក់រដុបក្នុងការឆ្លើយ ដល់ថ្នាក់ងាកមុខទៅរកជំនួយតែម្ដង

ក៏មិនដឹងដែរថាពត៌មាននិងបង្ហាញឬអត់ ហើយបេះដូងអ្នកទាំងពីរក៏កំពុងស្រស់ស្រាយផ្កាឈូកឬយ៉ាងណា មានតែរងចាំតាមដានបន្ដទៀតតែប៉ុណ្ណោះ

អត្ថបទដោយ : នីត្តា