រឿងកាន់តែច្រើនហើយ! ពេលនេះ ខ្ញុង និងស្វាមី ត្រូវបុរសម្នាក់បង្ហោះសារទាលុយរហូតដល់៣មុឺនដុល្លារ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាកំប្លែងអ្នកនាង ខ្ញុង កំពុងតែមានបញ្ហារឿងលុយកាកជាមួយអ្នកនាង សឿ សុធារ៉ា តែរឿងនេះអ្នកនាងមិនទាន់បញ្ជាក់បានច្បាស់លាស់នៅឡើយនោះទេ។

តែយ៉ាងណាមិញស្រាប់តែពេលនេះ ហ្វេនៗគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញបុរសម្នាក់ អឹម វុត្ថាត បានបង្ហោះរូបភាពនិងសារក្នុងបណ្ដាញសង្គមសំណូមពរឲ្យអ្នកនាង ខ្ញុង និងស្វាមី ធ្វើការសងលុយដែលបានខ្ចីលោកចំនួន៣មុឺនដុល្លារ តាមកិច្ចសន្យាជាមួយមេធាវីផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើល និងមិននឹកស្មានថា តារាកំប្លែងស្រីរូបនេះ មានបញ្ហារឿងលុយកាក់ជាបន្ដបន្ទាប់បែបនេះសោះ ហើយរឿងនេះអ្នកនាង ខ្ញុង ក៏មិនទាន់ចេញមុខបញ្ជាក់ដែរ៕

សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី