តារាប្រុស Mario គឺជាតារាប្រុសដ៏មានប្រជាប្រិយភាពនិងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយនៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ ហើយមានមហាជនជាច្រើនបានបង្ហាញនូវក្តីស្រឡាញ់និងការគាំទ្រយ៉ាងខ្លាំងសម្រាប់តារាប្រុសរូបនេះ។
លោកមិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហានោះទេ សម្រាប់ទេពកោសល្យនិងបទពិសោធន៍ក្នុងការសម្តែងក៏ខ្លាំងមិនចាញ់តារាប្រុសដទៃនោះទេ ដែលធ្វើអោយប្រជាប្រិយភាពរបស់លោកមិនបានធ្លាក់ចុះនោះទេ។
ហើយមួយរយៈកន្លងទៅនេះ មហាជនបានផ្ទុះការសង្ស័យទៅលើទំនាក់ទំនងស្នេហារបស់លោកជាមួយនឹងគូស្នេហ៍ថាអាចនឹងមានរឿងរ៉ាវអ្វីកើតឡើង ព្រោះអ្នកទាំងពីរហាក់មិនមានបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ ប៉ុន្តែក្រោយផ្ទុះការសង្ស័យបែបនេះកើតឡើង តារាប្រុស Mario បានចេញមុខបកស្រាយថាលោកនិងគូស្នេហ៍គឺនាង Junji មិនមានរឿងរ៉ាវល្អក់អ្វីជាមួយគ្នានោះទេ គ្រាន់តែអ្នកទាំងពីរកំពុងតែមានការរវល់ក្នុងការបំពេញការងាររៀងៗខ្លួនតែប៉ុណ្ណោះ ហើយស្នេហារបស់អ្នកទាំងពីរគឺមិនបានប្រែប្រួលរឺបែកបាក់អ្វីនោះទេ៕