ស្ងាត់ៗ Kwan Usamanee ត្រៀមខ្លួននិងចូលរោងការជាមួយបុរសក្រៅសិល្បៈបើកចិត្តស្រលាញ់គ្នាបាន 1 ឆ្នាំហើយ! មានវីដេអូ
អាចនិយាយបានថាពេលនេះបេះដូងពេញទៅដោយពណ៌ផ្កាឈូក ពន្លឺនៃស្នេហាចាំងចែង សម្រាប់តារាសម្ដែងស្រី Kwan Usamanee ដែលពេលនេះសាម៉ីខ្លួនកំពុងសំងំដាំដើមឈើស្នេហ៍ជាមួយនិងកំលោះក្រៅសិល្បៈប៉ុន្ដែមិនព្រមប្រាប់ថាជានរណា ជាក់ស្ដែងមានឱកាសបានជួបនិងនាងទើបមិនភ្លាត់និងសួរអំពីរឿងរ៉ាវស្នេហានេះបន្ទិច
“រឿងស្នេហាពេលនេះក៏ល្អ នៅមិនទាន់ព្រមបង្ហាញខ្លួនទេ ចាំអោយប្រាកដចិត្តជាងនេះសិនព្រោះយើងក៏អាយុ 33ឆ្នាំហើយដែរ ចំណែកឯម្នាក់នេះអ្នកម៉ាក់ក៏បើកភ្លើងខៀវអោយដែរចង់អោយយើងមានគ្រួសារ ក៏ចង់រៀបការហើយប៉ុន្ដែទាំងនេះសម្រេចទៅលើពេលវេលា មិនចង់ប្រញាប់ប្រញាល់អីទេព្រោះខ្លាចត្រូវមកអង្គុយខូចចិត្ត”
“យើងធ្លាប់គិតហើយៗថានៅថ្ងៃណាមួយយើងមិនអាចរកនរណាម្នាក់ចុះសម្រុងនិងយើងបាន យើងក៏សម្រេចចិត្តថានៅម្នាក់ឯង តាំងចិត្តខិតខំធ្វើការ”
“ពេលនេះទាក់ទងគ្នាបាន 1 ឆ្នាំហើយ ក៏រីករាយមិនហាត់តម្រូវអីគ្នាច្រើនទេ”
អត្ថបទដោយ : នីត្តា