Namcha Chiranat បណ្ដើរស្វាមីដើរលេងនៅឯសមុទ្រ បង្ហើបឈ្មោះកូនប្រុសហើយពិតជាសមគ្នានិងឈ្មោះម្ដាយខ្លាំងណាស់! មានរូបភាព

ជាអនាគតអ្នកម្ដាយដែលស្រស់ស្អាតនិងស៊ិចស៊ីខ្លាំងណាស់ សម្រាប់ Namcha Chiranat ដែលពេលនេះពរពោះកូនដំបូងបាន 7ខែហើយ អាចនិយាយបានថាជិតនិងបានឃើញមុខកូនប្រុសហើយ ហើយមុននិងសម្រាល ជាក់ស្ដែងនាងក៏បានចាប់ដៃស្វាមីទៅដើរលេងនៅឯសមុទ្រ

ចាត់ទុកថាលើកនេះទឹកសមុទ្រប្រែរសជាតិទៅផ្អែមតែម្ដងហើយរូបដែល Namcha ផុសនៅក្នុងបណ្ដាញសង្គម រូបភាពផ្អែមល្ហែមដែលអមជាមួយនិងឃ្លាថា  “So many challenges. Til death do us part…ស្នេហាជាអ្វីដែលស្រស់ស្អាតជានិច្ច….អគុណស្នេហាដែលធ្វើអោយយើងស៊ូទៅមុខគ្រប់ៗរឿង….អគុណដែលបានស្រលាញ់គ្នាណាចា”

After Footer (Active) - damrei Mr1 Zone2

ហើយដំណើរកំសាន្ដនេះក៏បានឃើញពេលនេះពោះរបស់ Namcha ធំណាស់ហើយ ហើយរូបភាពវគ្គគួអោយស្រលាញ់ៗដែលស្វាមីរបស់នាងពណ៌មកលាបនៅលើពោះព្រមជាមួយនិងឃ្លាខ្លីៗថា “ទឹកសមុទ្រ” ដោយនៅពីខាងក្រោមរូបភាពរបស់ Namcha ក៏បានបង្ហាញដែរថាឈ្មោះនេះជាឈ្មោះរបស់កូនប្រុសនិងឯង គួអោយស្រលាញ់ៗ ចូលគ្នាជាមួយនិងឈ្មោះម្ដាយណាស់

អត្ថបទដោយ : នីត្តា