ហ្វេនចាំយូរហើយ! ក្រោយខកស្នេហ៍ជាច្រើនដង Kwan ក៏បង្ហើបទំនាក់ទំនងស្នេហាថ្មីថា…

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Kwan Usamanee បរាជ័យក្នុងរឿងស្នេហាជាច្រើនលើកច្រើនសារមក និងក៏ដាក់ចិត្តនៅស្ងប់ស្ងាត់ម្នាក់ឯងមួយរយៈ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនទន្ទឹងរងចាំដំណឹងល្អថ្មីរបស់នាងជានិច្ច។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ខណៈពេលដែលនាងចូលរួមកម្មវិធីផ្ដល់បទសម្ភាសន៍មួយ នាងក៏បានបង្ហើបថា សព្វថ្ងៃនាងមានទំនាក់ទំនងស្នេហាថ្មីហើយ​ ហើយក៏កំពុងតែមើលចិត្តគ្នាយ៉ាងល្អប្រសើរផងដែរ គ្រាន់តែនាងមិនទាន់បង្ហាញជាផ្លូវការនៅឡើយនោះទេ។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត នាងបន្ថែមទៀតថា មនុស្សម្នាក់នោះ អ្នកម្ដាយរបស់នាងក៏បានបើកភ្លើងខៀវឲ្យដែរ ហើយនាងក៏បាននិយាយទៀតថា​ ចង់បានដៃគូជីវិតដែលអាចពឹងពាក់បាន ហើយថ្ងៃពិសេសក៏និងអាចក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្ដែនាងត្រូវការភាពច្បាស់លាស់ ព្រោះមិនចង់ឲ្យមានការសោកស្ដាយនៅថ្ងៃក្រោយទៀតនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី