មហាជនច្បាស់ជាបានដឹងហើយថាសន្ទុះនៃការគាំទ្រទៅលើតារាចម្រៀងស្រី Lisa ដែលជាសមាជិកមួយរូបរបស់ក្នុងចម្រៀងស្រីកូរ៉េ Blackpink កំពុងតែកើនឡើងយ៉ាងខ្លាំង។ បទចម្រៀងបែប Solo របស់ Lisa បាននឹងកំពុងតែទទួលបានការគាំទ្រ និងល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាលប្រទេសជាច្រើនមិនថាក្នុងតំបន់អាស៊ី រឺបែបអ៊ឺរ៉ុបនោះទេ។
ហើយអ្វីដែលរិតតែគួរអោយភ្ញាក់ផ្អើល និងហ្វេនជាច្រើនក៏កំពុងរង់ចាំនោះគឺ តារាចម្រៀងរ៉េបបីរូប និងតារាស្រី Lisa បានសហការគ្នានៅក្នុងបទចម្រៀងថ្មីមួយដែលគ្រោងនឹងបង្ហាញខ្លួនជូនហ្វេនក្នុងពេលឆាប់ៗខាងមុខនេះហើយ ដែលក្នុងនោះមានតារាស្រីរ៉េប Megan, តារាប្រុសរ៉េប DJ Snake, Ozuna, និងតារាស្រី Lisa។
សូមទស្សនានៅ Teaser នៃចម្រៀងថ្មីរបស់អ្នកទាំងបួន ដែលគ្រោងនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។