តារាសម្ដែងស្រីនាង Jeab Lalana បង្ហោះបង្ហាញទិដ្ឋភាពផ្ទះថ្មីស្រស់ស្អាតទើបសាងសង់រួចរបស់ខ្លួន ស្រាប់តែមានតែគេប្រាប់ថាមានមនុស្សមកលួចដេកនៅលើដំបូលផ្ទះទៅវិញ។
ដោយរូបនាងក៏ធ្វើជា Youtuber ទើបធ្វើវីដេអូមួយទាក់ទងនឹងការបង្ហាញទិដ្ឋភាពផ្ទះទើបសង់ថ្មីរបស់នាងឲអ្នកគាំទ្របានឃើញ ដោយការថតផ្ទះបានបង្ហោះត្រូនដើម្បីថតពីលើផ្ដិតយកទិដ្ឋភាពផ្ទះទាំងមូល។ ស្រាប់តែពេលយកវីដេអូមានអ្នកគាំទ្រជាច្រើនសង្កេតឃើញមានមនុស្សនៅលើដំបូលផ្ទះរបស់នាងថែមជាមនុស្សកំពុងដេកទើបនាំគ្នាប្រញាប់ Comment ប្រាប់ Jeab គ្រប់គ្នាខ្លាចប៉ះអ្នកមានបំណងមិនល្អ។ ក្រោយបានដឹងតារាស្រីនាង Jeab ក៏ប្រញាប់ធ្វើការសាកសួរទើបដឹងថាបុរសរូបនេះការពិតមិនមែនជាចោរអីនោះឡើយ តែជាជាងផ្ទះម្នាក់ដែលមកយករបស់ដែលភ្លេចតែប៉ុណ្ណោះ ហើយរូបនាងក៏អរគុណអ្នកគាំទ្រដែលសម្រេចក្ដៅបារម្មណ៍និងជួយប្រាប់ដាស់តឿនក្រោយឃើញវីដេអូនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ