តារាស្រីមុខខ្ជូតតួឯកស្រីមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Aom Sushar ជីវិតក្រៅឆាកសម្ដែងពេញដោយស្នាមញញឹមចំណងស្នេហាយូរឆ្នាំនៅតែរឹងមាំនៅតែល្អប្រសើរ ឆ្លងថ្ងៃគម្រប់ខួបស្នេហ៍៤ឆ្នាំជាមួយគូស្នេហ៍យ៉ាងរីករាយ។
ដោយបុរសដែលជាគូស្នេហ៍បច្ចុប្បន្នរបស់តួឯកស្រីនាង Aom ក៏គឺលោក Amp Pithan អ្នកជំនួញជោគជ័យមួយរូបក្នុងប្រទេសថៃ ទាំងគូចាប់ផ្ដើមមានទំនាក់ទំនងស្នេហានឹងគ្នាបាន៤ឆ្នាំហើយ។ ហើយថ្ងៃទី១៥តុលាម្សិលមិញនេះក៏ជាថ្ងៃគម្រប់ខួបស្នេហ៍៤ឆ្នាំរបស់អ្នកទាំងពីរ បាននាំគ្នាមកឆ្លងនៅហាងអាហារដ៏ប្រណិតនិងថតរូបគូទុកជាអនុស្សាវរីយ៍។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ