តួឯកប្រុសលោកNaphat មិនទាន់មានគូស្នេហ៍ នាំតែម៉ែដើរលេងក៏សប្បាយដែរថែមសង់ផ្ទះថ្មីឲមួយខ្នងទៀត!!
https://news.todaysharing.com/wp-admin/edit.php
តួឯកប្រុសលោក Naphat Siangsomboon នាំគ្នាសសើរថាគួរតែបានពានរង្វាន់តារាកូនល្អប្រចាំឆ្នាំហើយ ក្រោយពីឃើញតួឯកប្រុសដួងនេះបង្ហាញក្ដីស្រលាញ់យ៉ាងជិតស្និទ្ធជាមួយអ្នកម្ដាយធ្វើឲអ្នកមានគុណសប្បាយទាំងផ្លូវចិត្តនិងផ្លូវកាយ។
ដោយតារាប្រុសលោក Naphat ថ្វីត្បិតតែមិនមានគូស្នេហ៍បង្ហោះរូបស្វីតៗដូចគូតារាដ៏ទៃនៅឡើយ តែក្នុងបណ្ដាយសង្គមរបស់លោកក៏មានរូបគូជាច្រើនសន្លឹកជារូបគូជាមួយអ្នកម្ដាយជាទីស្រលាញ់ នាំគ្នាដើរលេងកំសាន្ដជាច្រើនកន្លែងជាមួយគ្នាទាំងនៅក្នុងស្រុកនិងទៅបរទេស។ ម្យ៉ាងវិញទៀតថ្មីៗនេះលោក Naphat ក៏បានចំណាយថវិការសន្សំដើម្បីសង់ផ្ទះថ្មីឲអ្នកម្ដាយផងដែរ ពេលនេះកំពុងតែចាក់គ្រឹះសាងសង់បន្ដិចទៀតអ្នកម្ដាយបាននៅផ្ទះថ្មីហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ