ជាការពិតណាស់ការប្រកបមុខរបរនីមួយៗគឺសុទ្ធតែត្រូវខិតខំប្រឹងប្រែង ហើយការខិតខំប្រឹងប្រែងក៏ត្រូវតែសង្កេតមើលអោយបានច្បាស់ពីទីផ្សារក្នុងពេលបច្ចុប្បន្នផងដែរ។ មុខរបរមួយចំនួនក៏ទទួលបានភាពជោគជ័យ និងមុខរបរមួយចំនួនក៏ត្រូវជួបនូវឧបសគ្គជាច្រើនផងដែរនៅក្នុងសម័យនេះ ប្រសិនបើយើងមិនបានស្វែងយល់ពីតម្រូវការទីផ្សារអោយបានជាក់ច្បាស់។
កាលពីពេលថ្មីៗនេះ តារាកំប្លែងស្រីមួយរូបដែលបងប្អូនបានស្គាល់គាត់ថាជាសមាជិកក្រុមកំប្លែងរបស់លោកពាក់មី គឺអ្នកនាងខ្ញុង។ ព្រោះតែការរីករាលដាលនៃមេរោគកូវីដ បានធ្វើអោយវិស្ស័យសិល្បៈកំសាន្តត្រូវបានកាត់បន្ថយការងាររបស់តារាកំប្លែង ហើយត្រូវមកខិតខំស្វែងរកមុខរបរមួយដើម្បីមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃវិញ។
តារាកំប្លែងខ្ញុងបានធ្វើសន្និសិទការសែតនៅមុខតុលាការប្រកាសពីការក្ស័យធនរបស់នាងជូនទៅដល់ម្ចាស់បំណុល ហើយកន្លងមកនាងបានជ្រើសរើសមុខរបរជាតំណាងចែកចាយផលិតផលមួយ ប៉ុន្តែបែរជាត្រូវក្ស័យធនបែបនេះទៅវិញ៕