ខ្លះក៏ថាស្រដៀងខ្លះក៏ថាអត់ទេ! តារាសម្ដែងស្រីជើងចាស់តួឯកស្រីក្នុងរឿងភាគថៃនាង Aff Taksaorn កំពុងត្រូវបានអ្នកគាំទ្រប្រៀបធៀបរូបសម្រស់មុខមាត់ទៅនឹងអាយដលស្រីកូរ៉េនាងBona សមាជិកក្រុមចម្រៀងWJSN។ ដោយការប្រៀបធៀបនេះគឺផ្ដើមដោយការឃើញសម្រស់របស់តួឯកស្រីនាង Aff ពីមួយថ្ងៃស្អាតជាងមួយថ្ងៃស្បែកមុខតឹងក្មេងវ័យថែមរលោងម៉ត់ដូចតារាកូរ៉េ។ ហើយមកឃើញរូបរបស់ Bona ក្នុងឈុតពណ៌ខ្មៅចេញស្បែកសខ្ចីបែបនេះទើបធ្វើការប្រៀបធៀប នឹងខ្លះថាស្រដៀងណាស់ខ្លះថាមិនស្រដៀងនៅក្នុងបណ្ដាញសង្គម។ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖
Aff Taksaorn
Bona WJSN
ប្រភព៖ mgronline
អត្ថបទដោយ៖ ស្រីល័ក្ខ