ស្ងាត់មិនឃើញបង្ហោះរូបគូមួយរយៈ ពេលនេះតារាស្រី Taew បង្ហាញរូបដំណើរកំសាន្តជាមួយយ៉ាងសប្បាយរីករាយ!

តារាស្រី Taewaew Natapohn គឺជាតារាសម្តែងស្រីលំដាប់ជួរមុខមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនទាំងក្នុងស្រុកនិងក្រៅស្រុក។ មហាជនតែងតែឃើញរូបថតគូស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹងសង្សារសេដ្ឋីរបស់នាងជាច្រើននៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង តែពេលកន្លងមកហាក់មិនមានរូបថតគូថ្មីៗជាមួយគ្នាព្រោះតែមានភារកិច្ចត្រូវបំពេញរៀងខ្លួន។

ទោះជាយ៉ាងណាក៏ដោយ មហាជនបានកោតសសើរយ៉ាងខ្លាំងនៅពេលឃើញរូបថតដំណើរកំសាន្តរួមគ្នា បូកជាមួយនឹងទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត ដែលមើលទៅអ្នកទាំងពីរពិតជាមានក្តីសុខខ្លាំងមែនទែន៕

After Footer (Active) - damrei Mr1 Zone2