កសិករ​វៀតណាម​រាប់រយនាក់ក្លាយជាសេដ្ឋីភ្លាមមួយរំពេច​ ក្រោយពូជបង្គារ​ខ្លា​មួយ​ប្រភេទ​ឡើង​ថ្លៃ ក្រោយចិនត្រូវការ

អាជីវកម្មចិញ្ចឹមបង្គាខ្លាបានក្លាយមុខរបរថ្មីមួយ ដែលរកចំណូលបានខ្ពស់សម្រាប់កសិករនៅក្នុងប្រទេសវៀតណាម ដែលពូជប្រភេទនេះកំពុងតែពេញនិយមកនៅក្នុងទីផ្សារប្រទេសចិន ហើយវាកំពុងតែអំណោយផលផ្តល់ប្រយោជន៍អោយកសិករវៀតណាមធ្ងន់ហោប៉ៅជាមួយអាជីពនេះ។

យោងតាមស្ថាប័ននាំចេញគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញថា ផលិតកម្មបង្គាខ្លាកាលពីខែ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន១២.៧០០ តោនថយចុះ១.៥% ពីឆ្នាំ២០១៨ និងបង្គាខ្លាមានចំនួន១៦.១០០តោនកើនឡើង៣.៩%។

យោងតាមរបាយការចុងក្រោយរបស់ (VASEP) បានបង្ហាញថាបង្គារខ្លានៅក្នុងប្រទេសវៀតណាមលក់កាលពីឆ្នាំ ២០១៨ លក់បានចំណូលប្រមាណជា២.៥ពាន់លានដុល្លារ ហើយទីផ្សារធំបំផុតសម្រាប់ការនាំចេញគឺប្រទេសចិន ដែលជាដៃគូគ្រឿងសមុទ្រធំបំផុតរបស់ប្រទេសវៀតណាមសម្រាប់សត្សវត្សទី២១នេះ។

បង្កងខ្លាកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសវៀតណាម ជាពិសេសគឺនៅតាមដងទន្លេមេគង្គ ដែលបង្កងខ្លាត្រូវបានកសិករវៀតណាមកើបលុយរាប់លានដុល្លារក្នុងរយៈកាលចុងក្រោយនេះ ហើយឱកាសនេះ កម្ពុជាក៍អាចប្រកបអាជីពមួយនេះបានដែរ ខណៈដែលទីផ្សារចិនបានក្លាយជាសំបុកនាំចេញទំនិញធំជាងគេមួយនៅអាស៊ីនាពេលអនាគត។

សហគ្រិនកម្ពុជាគួរពិចារណាអំពីចំណុចនេះក្នុងការរកស៊ីក្នុងវិស័យកសិកម្ម ខណៈដែលមានសហគ្រិនមួយចំនួនកំពុងតែទទួលបានផ្លែផ្កាពីការចិញ្ចឹមបង្កងពូជប្លែកៗបែបនេះកន្លងរួចមកហើយ តួរយ៉ាងដូចជាបងប្រុសរដ្ឋា ដែលនាំយកពូជបង្កងអូស្រ្តាលី Crayfish ពីថៃមកចិញ្ជឹមទទួលបានជោគជ័យនៅខេត្តបាត់ដំបងទទួលបានជោគជ័យគួរអោយកោតសរសើរ៕