ទោះបីជាការធ្វើដំណើរទៅប្រទេសអេស្ប៉ាញលើកនេះមិនសូវជាល្អប្រសើរមានឧបសគ្គខ្លះៗ សម្រាប់ Margie Rasri និង Pok Passakorn រួមនិងកូនៗភ្លោះទាំងពីរយ៉ាង Mika-Miya ប៉ុន្ដែវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ព្រោះតែគ្រួសារផ្ទះនេះពេញទៅដោយក្ដីសុខនិងភាពសប្បាយរីករាយស្រាប់ទៅហើយ
ហើយក្រៅពីរូបភាពដើរលេងស្អាតៗហើយ ដំណើរកំសាន្ដក៏នៅបានឃើញអ្នកម៉ាក់កូនពីរ បង្អួតរូបរាងស៊ិចស៊ីគ្មានទាល់ទៀត កំឡុងពេលនាំកូនៗទៅដើរលេងនិងអង្គុយនៅមាត់សមុទ្រ Margie ស្លៀកឈុតហែលទឹកមួយជាប់គ្នាអង្គុយបង្ហាញជើងដ៏តូចស្រលូនស្អាត ឃើញហើយលើកជាអ្នកម៉ាក់ដែលមានរូបរាងស្រស់ស្អាតបំផុត
អ្វីដែលកាន់តែពិសេសជាងនេះនោះគឺ Margie ក្រោកឈរ គូជាមួយរូបភាពព្រះអាទិត្យរៀបលិចមាត់សមុទ្រ ទើបបានឃើញរូបភាពច្បាស់ៗពេញៗភ្នែកជាមួយហែលទឹកពណ៌ស្រស់ឆើតឆាយ បែរក្រោយសោះស៊ិចស៊ីយ៉ាងនេះទៅហើយចុះទំរាំខាងមុខវិញមិនដឹងជា….!
អត្ថបទដោយ : នីត្តា