កាលមុនគួស្នេហ៍តារាប្រុសស្រី Nadech Kugimiya និង Yaya Urassaya ក៏បានធ្វើអោយអ្នកគាំទ្របេះដូងរីកធំជាមួយនិងរូបភាពថ្ពាល់ទល់និងថ្ពាល់ ព្រោះតែភាពផ្អែមល្ហែមបានទំលុះចេញក្រៅអេក្រង់ ប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់គ្រាន់ទៀត នៅមានការសរសេរ comment ប្រាប់ថានឹកគ្នាទៅវិញទៅមកតាមបណ្ដាញសង្គមថែមទៀត
ជាក់ស្ដែង (18 សីហា 2021) ខាងប្រុសបានផុសរូបភាពលើបណ្ដាញសង្គម Instagram តាមធម្មតា ប៉ុន្ដែពិសេសត្រង់ថាលើកនេះគឺ សាម៉ីខ្លួនបានបង្ហាញចិញ្ចៀននៅម្រាមដៃចង្អុលហើយថេកឈ្មោះអោយ Yaya ទើបធ្វើអោយអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ថាបែបនេះមានន័យអ្វីមួយមែនទេ?
ខណៈពេលដែលខាងស្រីបានចូលទៅ comment ឆ្លើយតបថា “Hehe” ជាមួយនិងរូប Emoji រូបបេះដូងពណ៌ក្រហម ដោយខាងហ្វេនៗត្រូវចិត្តចំពោះការដៅនេះជាខ្លាំង ថាគូនេះគួអោយស្រលាញ់ខ្លាំងណាស់ សង្ស័យថាចិញ្ចៀននិងខាងស្រីជាចងកក់ទុកហើយមើលទៅ ខ្លះទៀតក៏ប្រាប់ថាចង់ឃើញអ្នកទាំងពីរឆាប់រៀបការណាស់
អត្ថបទដោយ : នីត្តា