ទិដ្ឋភាពថ្ងៃមង្គលការរបស់តារាប្រុស New Chaiyapol ពិតជាមានភាពអធឹកអធមណាស់!

មហាជនជាច្រើនច្បាស់ជាដឹងហើយថាគូស្នេហ៍តារាប្រុស New Chaiyapol បានដឹកដៃគ្នារៀបចំរួចមកហើយនូវគំរោងសម្រាប់អនាគតរបស់អ្នកទាំងពីរ ទើបតែថតរូប Pre-Wedding មិនយូរប៉ុន្មានផង ពេលនេះតារាប្រុសបានដឹកដៃកូនក្រមុំរបស់លោកចូលរោងការហើយ។

កាលពីថ្ងៃ១៨ កន្លងទៅនេះគឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាប្រុស New Chaiyapol ហើយទិដ្ឋភាពនៅក្នុងពិធីពិតជាមានភាពអធឹកអធមខ្លាំងណាស់ ដោយសម្លៀកបំពាក់របស់ពួកគាត់ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់បង្ហាញនូវការយកចិត្តទុកដាក់ចំពោះជិវិតគូរបស់ពួកគេយ៉ាងខ្លាំង បើក្រឡេកមកមើលពីសម្រស់របស់កូនកំលោះ កូនក្រមុំវិញគឺពិតជាស្រស់ស្អាតសាកសមគ្នាខ្លាំងណាស់៕

After Footer (Active) - damrei Mr1 Zone2