តោះមក​មើល​មហាសេដ្ឋី​ស្រី​មាន​បំផុ​តលើពិភព​លោក ក្រោយ​បាន​គ្រប់គ្រង​ធនធាន​ក្រោម​ដី​បាន​ច្រើនជាង​គេ​

មហាសេដ្ឋី​ជាច្រើន​នៅ​លើ​លោក​ពិភពលោក​នេះ​ បាន​និង​កំពុង​គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​ អចលនទ្រព្យ​ និង​ធនធាន​នានា​ ពិសេស​ធនធាន​ធម្មជាតិ​ក្រោម​ដី​ រាប់ទាំង​រ៉ែ​ និង​លោ​ហៈ​ផ្សេង​ៗ។

ការពិត​លោកស្រី​ Georgina​ Rinehart​ កើត​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​ ឆ្នាំ​ ១៩៥៤​ គឺជា​សេដ្ឋីនី​ជនជាតិ​អូស្ត្រាលី​ ដែល​កំពុង​ធ្វើអាជីវកម្ម​ផ្នែក​ផលិត​លោហៈ​​រ៉ែ​ និង​ជា​ប្រធាន​ក្រុ​មហ៊ុ​ន Hancock​ Prospecting​ ដែល​ជា​ក្រុមហ៊ុន​ឯកជន​បង្កើត​ឡើង​ដោយ​លោកឪពុក​របស់​នាង​ គឺ​លោក​ Lang​ Hancock​ ។

លោកស្រី​ ជា​អ្ន​កមាន​លុ​ច្រើនជាង​គេ​មួយ​រូប​ ក្នុងចំណោម​អ្នកមាន​លុយ​ជាច្រើន​ផ្សេងទៀត​ ដែល​បច្ចុប្បន្ន​លោកស្រី​មាន​លុយ​ប្រមាណ១៤.៨​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ដោយ​ឈរ​នៅ​លំដាប់​លេខរៀង​ទី១​ ក្នុងចំណោម​៥០នៃ​ជនជាតិ​អូស្ត្រាលី​ ហើយ​លោកស្រី​ក៏​ជា​បាន​ជាប់​ជា​សេដ្ឋ​នី​ ក្នុង​តារាង​ទស្សនាវដ្តី​ Forbes​ និង​ ស្ត្រី​ដែល​លុយ​ច្រើនជាង​គេ​បំផុង​នៅក្នុង​ពិភពលោក​ផង​ដែរ​។ លោកស្រី​ Rinehart​ កើត​នៅក្នុង​ទីក្រុង ​Perth​ ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​ ហើយ​លោកស្រី​ បាន​ចំណាយពេល​របស់​គាត់​នៅ​ទីក្រុង​ Pilbara ​ច្រើនជាង​គេ​។

លោកស្រី​បាន​សិក្សា​នៅ​សាលា​ Anglican​ School​ for​ Girls​ ហើយ​បន្ទាប់មក​លោកស្រី​ក៏​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ស៊ីដនី​។ តែ​ក្រោយមក​មក​លោកស្រី​ក៏បាន​ឈប់​រៀន​ ហើយ​ទៅ​ធ្វើការ​ជាមួយ​ឪពុក​របស់​លោកស្រី​នៅ​ក្រុមហ៊ុន​ Hancock​ Prospecting​។ ក្នុងនាម​ជា​កូនទោល​របស់​លោក​ Lang​ Hancock​ លោកស្រី​ Rinehart​ បាន​ទទួលមរតក៧៦​,៦%នៅក្នុង​ក្រុមហ៊ុន​ បន្ទាប់ពី​បាន​ឪពុក​របស់​លោកស្រី​ស្លាប់​ក្នុង​ឆ្នាំ​១៩៩២​ និង​បាន​ក្លាយជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​តាំងពី​ពេលនោះ​មក​។

នៅក្នុង​ឆ្នាំ២០១០​ លោកស្រី​ Rinehart​ បាន​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ក្រៅពី​អាជីវកម្ម​ឧស្សាហកម្ម​រ៉ែ​។ លោកស្រី​បាន​ធ្វើការ​វិនិយោគ​ដ៏​ធំ​ នៅក្នុង​ក្រុមហ៊ុន​ Ten​ Network​ Holdings​ និង​ Fairfax​ Media​ ហើយក៏​បាន​ពង្រីក​ទៅ​ក្នុង​វិ​ស័ក​សិ​កម្ម​ដោយ​ដី​កសិកម្ម​ដ៏​ធំ​ច្រើន​។

យោង​តាម​ Forbes​ និង​Financial​ Rich​ List​ បាន​ឲ្យដឹង​ថា​ លោកស្រី​ Rinehart​ គឺជា​ស្ត្រី​ ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​បំផុត​នៅ​ប្រទេស​អូស្ត្រាលី​ ចន្លោះ​ឆ្នាំ២០១១​ ដល់​ឆ្នាំ២០១៥​។ ទ្រព្យសម្បត្តិ​របស់​លោកស្រី​ បាន​ឡើង​ដល់២៩ពាន់​លាន​ដុល្លារ​អូស្រ្តាលី​ ស្មើនឹង១៨ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១២​ ដែល​ពេលនោះ​លោកស្រី​បាន​ដណ្តើម​ដំណែង​ពី​លោកស្រី​ Christy​ Walton​ ជា​ស្ត្រី​អ្នកមាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ហើយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​របស់​ទស្សនាវដ្តី​ Forbes​ ដែល​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ទាំង១០០នាក់​ក្នុង​ពិភពលោក​។

ទោះជាយ៉ាងណា​ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោកស្រី​ Rinehart​ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៅក្នុង​វិស័យ​រ៉ែ​របស់​អូស្រ្តាលី​ប៉ុន្តែ​សំណាង​របស់​លោកស្រី​នៅ​មាន​ច្រើន​៕