Taew Nataporn ជួបការវាយប្រហារដោយពាក្យរិះគន់យ៉ាប់យឺនម្ដងទៀតក្រោយពីនាងរាំកណ្ដាលកម្មវិធី…..! មានវីដេអូ

ចាប់កាន់អ្វីក៏ក្លាយទៅជារឿងរិះគន់ទាំងអស់ហើយក៏ញឹកញាប់ផងដែរ សម្រាប់តួឯកស្រីយ៉ាង Taew Nataporn ជាពិសេសរឿងការរាំ ដែលនាងបង្ហាញខ្លួនយ៉ាងច្បាស់លាស់ថាខ្លួនចូលចិត្តរាំ រហូតដល់ក្លាយខ្លួនជាព្រះម៉ែ TikTok តែក៏តែងតែមានការរិះគន់តាមកមជាមួយផងដែរ

ដោយជាក់ស្ដែងនៅក្នុង IG @polyplus_jad_hai ចេញមកផុសប្រូម៉ូតកម្មវិធី ជាមួយនិងវីដេអូរបស់ Taew រាំតាមបទចំរៀងរបស់ Lisa BLACKPINK ដោយមានសរសេរជាឃ្លាថា

After Footer (Active) - damrei Mr1 Zone2

” Li Taew មកហើយចា!! មកដើម្បីឆ្លើយតបគ្រប់សំនួរ….ពាក្យចចាមអារាមរបស់កំពូលនារីវាយនប្រហារចុងឆ្នាំ? បន្ទិចទៀតនិងដឹងគ្នា!!!!   #3Zap #អេម #អាទិត្យនេះ #33HD”

ប៉ុន្ដែនៅខាងក្រោមផុសបែរជាមានអ្នកបណ្ដាញសង្គមវាយប្រហារយ៉ាងខ្លាំងតាមរយៈ comment ដែលនិយាយទាក់ទងនិងការរាំរបស់ Taew រហូតដល់ក្លាយទៅជារឿងរិះគន់តិចៗកើតឡើង ដូចជា…. អត់មានអ្នកណាហាមខ្លះទេអី មិត្តៗជួយហាមខ្លះផង ប្រលែងអោយមករាំបែបនេះ រាំអោយគេសើចនៅនិងឯ, មិនចូលចិត្តរាំកំប្លែងៗរឹងៗមិនត្រូវចង្វាក់, ស្អប់មិនមើល រួមទាំងរឿងផងដែរមិនមើលដូចគ្នាគួអោយអោយស្ដាយមិនគួមកសម្ដែងជាគូរ Mak Bae …….

អត្ថបទដោយ : នីត្តា