ដឹងទេ? ហេតុអ្វីបានជា Margie និងគ្រួសារ ហោះទៅប្រទេសអេស្ប៉ាញយ៉ាងប្រឆាប់បែបនេះ…

ជាការពិតណាស់ការពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសាកសួរ តារាសម្ដែងថៃស្រី Margie Rasri និងគ្រួសារ ហេតុអ្វីហោះទៅប្រទេស អេស្ប៉ាញ យ៉ាងប្រញ៉ាប់ខ្លាំងបែបនេះ ខណៈដែលជម្ងឺកូវីដកំពុងតែរីករាលដាលផងដែរនោះ។

យ៉ាងណាមិញតាមរយៈវីដេអូ​ Vlog របស់តារាស្រីរូបនេះនិងស្វាមី បានប្រាប់ឲ្យដឹងថា​ មូលហេតុដែលនាងនិងស្វាមីទៅប្រទេសអេស្ប៉ាញ គោលបំណងគឺ​ដើម្បី​រៀបចំឯកសារផ្ទេរ លក់​ដីរបស់ឪពុកខ្លួន ​ដែលបានប្រកាសលក់រយៈពេល ១០ឆ្នាំមកហើយ ​ប៉ុន្តែថ្មីៗនេះ ក៏មានអ្នកជិតខាងនៅក្បែរនោះ​​ចង់ទិញពង្រីក​​កន្លែង​របស់​គាត់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត ក្រោយពេលបញ្ចប់ការងារ តារាស្រីរូបនេះ និងគ្រួសារ បាននាំគ្នាដើរកំសាន្តជុំវិញទីក្រុង និងតំបន់មាត់សមុទ្រ ហើយក៏បានថតរូបស្អាតៗជាច្រើនចែកជូនហ្វេនៗទស្សនាទៀតផង៕ តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី